ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាជំនះឲ្យខាន តែបានទៅលើ ករណីផ្ទុះជំងឺ COVID-19

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះបានប្តេជ្ញាថា នឹងជំនះឲ្យខានតែបានទៅលើករណីផ្ទុះជំងឺ COVID-19 តាមរយៈការរួមគ្នា ដោយនៅផ្ទះ និងសហការជាមួយបណ្តាប្រទេសជិតខាង ។

លោក ម៉ូន បានថ្លែងថា “ថ្ងៃទី០១ ខែមីនា ជាចលនាឯករាជ្យ ជាថ្មីម្តងទៀតសូមរំលឹកដល់យើង ដែលយើងទាំងអស់គ្នា អាចជំនះបានគ្រប់យ៉ាង ដែលយើងនៅជាមួយគ្នា” ។ លោកបានថ្លែងដូច្នេះតាមកញ្ចក់ទូរទស្សន៍មួយ ដោយគូសបញ្ជាក់ ចំពេលខួបលើកទី១០១ឆ្នាំ នៃចលនាឯករាជ្យជាតិ០១មីនា ដែលបានរួចផុត ពីការធ្វើអនានិគមពីជនជាតិជប៉ុន នៅក្នុងឆ្នាំ១៩១៩ និងការកើតជាថ្មីប្រឆាំង នឹងការត្រួតត្រារបស់ជប៉ុន នៅលើឧបទ្វីបកូរ៉េ ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ ។

លោក ម៉ូន បានថ្លែងថា “ពលរដ្ឋទាំងអស់ នឹងមកចូលរួមទាំងអស់គ្នា និងជំនះឲ្យបានទោះបីជាថ្ងៃនេះ បរាជ័យចំពោះវិបត្តិដែលបានកើតឡើងក្តី” ។

ការថ្លែងរបស់លោកបានធ្វើឡើង ខណៈដែលជំងឺ COVID-19 បានឆ្លងយ៉ាងឆាប់រហ័ស នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។ ចំនួននៃអ្នកមានករណីវីរុសនេះមានរហូតដល់៣.៥២៦នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top