ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីជប៉ុន ប្រាប់ទៅលីបង់ថា លោក Ghosn គួរតែទទួលការជំនុំជម្រះ នៅក្នុងប្រទេសជប៉ុន

BEIRUT ៖ ប្រធានាធិបតីលីបង់ កាលថ្ងៃច័ន្ទ បានស្នើទៅជួបអនុរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ជប៉ុនថា អតីតប្រធានក្រុមហ៊ុន Nissan ដែលកំពុងរត់គេច ខ្លួន លោក Carlos Ghosn នឹងមិនត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសជប៉ុនវិញទេ ហើយស្ថិត នៅក្នុងដៃ របស់តុលាការលីបង់ ប៉ុន្តែមន្ត្រីជប៉ុនថា លោក Ghosn គួរតែទទួលការជំនុំជម្រះ នៅជប៉ុនវិញយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Ghosn ត្រូវបានគេរត់ពន្ធពីប្រទេសជប៉ុន ទៅកាន់ប្រទេសកំណើតលីបង់ របស់លោកកាលពីចុងឆ្នាំមុន ទោះបីជាមានការឃ្លាំមើល យ៉ាងម៉ត់ចត់ក៏ដោយ ។ លោកបានបង់ប្រាក់ ធានាចំនួន១៤លានដុល្លារ ដើម្បីគេចពីការចោទប្រកាន់ ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ អាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។ លោក Ghosn បានដឹកនាំក្រុមហ៊ុន Nissan ជិត ២០ ឆ្នាំនិយាយថា លោកគ្មានកំហុសហើយថា លោកបានភៀសខ្លួន ចេញពីប្រទេសជប៉ុន ដោយជឿជាក់ថា លោកមិនអាចទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌នៅទីនោះទេ ។

លោក Hiroyuki Yoshiie អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន បានជួបជាមួយលោក Michel Aoun ប្រធានាធិបតីលីបង់ និងរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចការបរទេស កាលពីថ្ងៃចន្ទ។ លោក Ghosn ត្រូវបានចាប់ខ្លួននៅប្រទេសជប៉ុន នៅចុងឆ្នាំ ២០១៨ ហើយកំពុងប្រឈមនឹងការចោទប្រកាន់ នៅទីនោះអំពីប្រាក់ចំណូល ដែលរាយការណ៍មិនត្រឹមត្រូវ និងរំលោភលើសេចក្តីទុកចិត្ត ។
សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយការិយាល័យ របស់លោក Aoun បាននិយាយថា ប្រធានាធិបតី បានប្រាប់លោក Yoshiie ថា ប្រទេសលីបង់បានផ្ញើ លិខិតទៅប្រទេសជប៉ុន ម្តងហើយម្តងទៀតទាក់ទង នឹងករណីរបស់លោក Ghosn ខណៈលោកកំពុង ស្ថិតនៅក្រោមការចាប់ខ្លួនដោយមិន បានទទួលការឆ្លើយតប ជាផ្លូវការណាមួយឡើយ ៕

ដោយ៖លី ភីលីព

To Top