វ៉ាស៊ីនតោន៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានដាក់ទណ្ឌកម្មលើជនជាតិចិន ពីរនាក់ ដែលពាក់ព័ន្ធទៅនឹង ក្រុមចារកម្មអ៊ិនធឺណិត ដែលឧបត្ថម្ភដោយ រដ្ឋកូរ៉េខាងជើង នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។
នាយកដ្ឋានបានឲ្យដឹងថា ខ្លួនកំពុងកំណត់បុគ្គលពីរនាក់គឺទីនយិនលីន និងលីជៀនដុង សម្រាប់យកថវិកាចំនួន ៩១ លានដុល្លារអាមេរិក ដែលត្រូវបានលួច ដោយក្រុមហ៊ុនឡាសាគ្រុប ពីការលួច នៃការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល កាលពីខែមេសាឆ្នាំ២០១៨ ។
ក្រុមហ៊ុនឡាសាគ្រុប កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម រតនាគារសហរដ្ឋអាមេរិក ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងនាមរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីរកប្រាក់ចំណូលសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបនេះ៕
ដោយ ឈូក បូរ៉ា
