តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តនៅថ្ងៃអង្គារនេះលើច្បាប់ ដែលនឹងពន្យារអាយុកាល របស់ទីភ្នាក់ងាររដ្ឋាភិបាល ដែលមានភារកិច្ចត្រួតពិនិត្យការ កសាងឡើងវិញនៅក្នុងតំបន់ ដែលរងការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី រហូតដល់ឆ្នាំ២០៣១ ដែលយូរជាងផែនការដែលបានគ្រោងទុក។
ជាមួយនឹងការពន្យាពេលរដ្ឋាភិបាល បានឲ្យដឹងថាខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងតំបន់នៅហ្វូគូស៊ីម៉ា ដែលកំពុងងើបឡើងវិញពីគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ទីភ្នាក់ងារស្តារឡើងវិញដែលបានបង្កើតឡើងប្រហែលមួយឆ្នាំ បន្ទាប់ពីគ្រោះរញ្ជួយដី ៣ដង រលកយក្សស៊ូណាមិគ្រោះមហន្តរាយនុយក្លេអ៊ែរដំបូងត្រូវបានបិទនៅខែមីនាឆ្នាំ២០២១ ។
យោងតាមគោលនយោបាយ ជាមូលដ្ឋានរបស់ខ្លួនស្តីពីការកសាងឡើងវិញដែលត្រូវបាន អនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីចុងខែធ្នូ រដ្ឋាភិបាល រំពឹងថានឹងមានការចំណាយបន្ថែមប្រមាណ ១,៥ ពាន់ពាន់លានយ៉េន (១៤ ពាន់លានដុល្លារ) ដើម្បីបញ្ចប់កិច្ចប្រឹងប្រែងស្តារឡើងវិញ នៅក្នុងតំបន់នានាក្នុងខេត្តហ៊្វូគូស៊ីម៉ាអាយវីតនិង មីយ៉ាហ្គានៅភាគឥសានប្រទេសជប៉ុន៕ដោយ ឈូក បូរ៉ា
