ព័ត៌មានអន្តរជាតិ

លោក ពូទីន ចង់ឲ្យមាន បម្រាមរដ្ឋធម្មនុញ្ញ លើប្រទេសស៊ីរី មិនឲ្យប្រគល់ទឹកដី ឲ្យមហាអំណាចបរទេស

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធ្វើវាមិនឲ្យស្របច្បាប់ ចំពោះប្រទេសរុស្ស៊ី ដែលប្រគល់ចំណែក ទឹកដីណាមួយ ឲ្យទៅមហាអំណាចបរទេស ហើយសំណើនេះ ទំនងជានឹងធ្វើឲ្យប្រទេសជប៉ុន និងអ៊ុយក្រែនខឹង ដោយសារប្រទេសទាំងពីរនេះ មានជម្លោះទឹកដីជាមួយទីក្រុងមូស្គូ ។

ការធ្វើវិសោធនកម្មនេះ គឺជារឿងមួយនៃការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយលោក ពូទីន ជាផ្នែកមួយដែលធ្វើឲ្យរង្គោះរង្គើ ដល់ប្រព័ន្ធនយោបាយ ដែលក្រុមអ្នករិះគន់និយាយថា អាចត្រូវបានធ្វើឡើង ដើម្បីរក្សាលោកក្នុងអំណាច ក្រោយពេលលោកត្រូវចាកចេញ ពីវិមានក្រឹមឡាំង ក្នុងឆ្នាំ២០២៤ ។

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ពូទីន ដែលក្តោបក្តាប់ នយោបាយប្រទេសរុស្ស៊ី អស់រយៈពេលពីរទសវត្សនេះ បានប្រគល់សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ឲ្យទៅរដ្ឋសភា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top