ព័ត៌មានអន្តរជាតិ

ក្រុមឃ្លាំមើលនុយក្លេអ៊ែយូអិន ព្រមានអ៊ីរ៉ង់ចំពោះការបដិសេធ មិនឲ្យចូលទៅទីតាំង មិនទាន់ប្រកាសពីរកន្លែង

បរទេស៖ ក្រុមឃ្លាំមើល របស់អង្គការសហប្រជាជាតិ ដែលត្រួតត្រាមើល កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ជាមួយមហាអំណាចធំៗនានា បានព្រមានប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ សម្រាប់ការបរាជ័យ មិនផ្តល់ឲ្យចូលទៅកាន់តំបន់ មិនទាន់បានប្រកាសចំនួនពីរកន្លែង ឬក៏មិនឆ្លើយពេញលេញ ចំពោះសំនួរស្តីពីសកម្មភាពនានា ពីអតីតនៅទីនោះ។

តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារ IAEA បានគ្រោងចេញរបាយការណ៍ទីពីរមួយ បន្ថែមទៅលើ ព័ត៌មានទាន់ហេតុការណ៍ប្រក្រតីរបស់ខ្លួន ស្តីពីសកម្មភាពនៃប្រទេសអ៊ីរ៉ង់ ដោយរិះគន់ថ្កោលទោសអ៊ីរ៉ង់ថា មានកិច្ចសហការកាន់តែតិចឡើង ហើយនិងមិនផ្តល់ឲ្យមន្ត្រីត្រួតពិនិត្យ អង្គការសហប្រជាជាតិ ចូលទៅកាន់កន្លែង ដ៏គួរឲ្យចាប់អារម្មណ៍មួយ ឬក៏ច្រើនជាងនោះ។

របាយការណ៍ទីពីរ របស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ បាននិយាយដូច្នេះថា “ប្រទេសអ៊ីរ៉ង់ មិនបានផ្តល់ឲ្យទីភ្នាក់ងារ ចូលទៅក្នុងទីតាំងចំនួនពីរកន្លែង និងមិនបានចូលរួម ក្នុងកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ ដើម្បីបំភ្លឺមន្ទិលសង្ស័យរបស់ទីភ្នាក់ងារ ពាក់ព័ន្ធទៅនឹងវត្ថុធាតុដើមនុយក្លេអ៊ែ និងសកម្មភាពទាក់ទងនុយក្លេអ៊ែ ដែលមិនទាន់បានប្រកាស”៕ ប្រែសម្រួល៖ប៉ាង កុង

To Top