ព័ត៌មានអន្តរជាតិ

អាមេរិក បានវាយប្រហារ តាមអាកាស លើពួកតាលីបង់ ជាលើកដំបូង ក្រោយមានកិច្ចព្រមព្រៀង សន្តិភាពអាហ្វហ្គានីស្ថាន

បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការវាយប្រហារ តាមអាកាសមួយ លើកងកម្លាំងពួកតាលីបង់ នៅខេត្ត Helmand ប្រទេសអាហ្វហ្គានិស្ថាន ហើយនេះ ជាការវាយប្រហារ តាមអាកាសលើកទីមួយ លើក្រុមពួកសកម្មប្រយុទ្ធ គិតចាប់តាំងពីការ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាព កាលពីចុងសប្ដាហ៍មុន។

មន្ត្រីនាំពាក្យកងកម្លាំង សហរដ្ឋអាមេរិក ប្រចាំនៅប្រទេស អាហ្វហ្គានីស្ថាន លោក Sonny Leggett បានហៅការ វាយប្រហារ តាមអាកាសនៅស្រុក Nahr-e Saraj នោះថា ជាសកម្មភាពការពារមួយ ដើម្បីការពារកងទ័ពរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្រោមការ វាយប្រហារពីកងកម្លាំង ប្រយុទ្ធពួកតាលីបង់ នៅកន្លែងត្រួតពិនិត្យ។

To Top