ព័ត៌មានអន្តរជាតិ

PSG ជំទាស់ខ្លាំងៗដាច់ខាត មិនឲ្យ Mbappe និង Neymar បង្ហាញខ្លួននៅព្រឹត្តិការណ៍ Olympic រដូវក្តៅនៅជប៉ុនឡើយ

នៅថ្ងៃនេះក្លឹបបារាំង PSG បានប្រកាសថា នឹងមិនអនុញ្ញាតិឲ្យកីឡាករឆ្នើមរបស់ខ្លួន២រូបគេ NeymarនិងMbappe ដើម្បីធ្វើជាតំណាងឲ្យក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតកីឡាករអូឡាំពិករដូវកាល ដែលនឹងធ្វើឡើង នៅក្នុងប្រទេសជប៉ុននោះឡើយ។

កន្លងមកទាំងកីឡាករផ្ទាល់ និងគណកម្មការបាល់ទាត់ របស់ជម្រើសជាតិទាំងពីរ សុទ្ធតែបង្ហាញជំហច្បាស់ថា កីឡាករNeymarនិងMbappe គឺមិនអាចអវត្តមានបានឡើយ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ប៉ុន្តែជឿជាក់ថាក្លឹបអាជីពបារាំងមួយនេះ ក៏មិនអាចធ្វើការងារស្រួលៗ ឲ្យកីឡាករទាំងពីរ ទៅចូលរួមបានដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជាក់ស្តែងកីឡាករអូឡាំពិក មិនស្ថិតនៅក្រោមការរៀបចំដោយ FIFAឡើយ ដូចនេះមានន័យថា PSG គឺអាចមានសិទិ្ធក្នុងការរារាំង ឬមិនមានកាតព្វកិច្ច ដែលត្រូវអនុញ្ញាតិឲ្យNeymar និងMbappe ទៅចូលរួមនោះឡើយ៕

ប្រែសម្រួល ៖ស៊ុនលី

To Top
×