ព័ត៌មានអន្តរជាតិ

ព័ត៌មានក្តៅ! មន្ត្រីមួយរូបរបស់ប្រេស៊ីល ជួបជាមួយលោក ត្រាំ រកឃើញថាមានផ្ទុកវីរុសកូរ៉ូណា

រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា មន្ត្រីមួយរូប របស់ប្រទេសប្រេស៊ីល ដែលបានធ្វើតេស្តឃើញថា មានផលជាវិជ្ជមាន ដែលផ្ទុកវីរុសកូរ៉ូណា (COVID-19) បានជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកអនុប្រធានាធិបតី Mike Pence កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ។

រដ្ឋាភិបាល របស់ប្រទេសប្រេស៊ីល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលថ្លែងថា លោក Fabio Wajngarten រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានផ្ទុកវីរុសកូរ៉ូណា ។

លោក Wajngarten បានអមដំណើរលោក Bolsonaro ទៅកាន់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន ដែលជាកន្លែង ដែលគាត់បានជួបជាមួយលោក ត្រាំ លោក Pence និងក្រុមមន្ត្រីជាច្រើនរូបទៀត នៅឯសេតវិមាន នៅរីស៊ីដង់ Mar-a-Lago របស់លោក ត្រាំ នៅរដ្ឋផ្លរីដា ។

ក្រុមគ្រូពេទ្យ របស់លោក Bolsonaro “កំពុងធ្វើការវាយតម្លៃដល់អ្នកទាំងអស់ ដើម្បីទប់ស្កាត់នៅពេលចាំបាច់” ដើម្បីធានាបានថា លោកប្រធានាធិបតី និងប្រតិភូ របស់គាត់នៅពេលធ្វើដំណើរ រួមទាំងក្រុមជំនួយការផ្សេងៗទៀត គឺមានសុខភាពល្អ ។ រដ្ឋាភិបាល បាននិយាយដូច្នេះ ដោយបានបន្ថែមថា រឿងនេះត្រូវបានកត់សម្គាល់ ដោយក្រុមមន្ត្រី សហរដ្ឋអាមេរិក អំពីលោក Wajngarten ។

ខាងសេតវិមាន បាននិយាយថា ព្រហស្បតិ៍ ថា លោក ត្រាំ និងលោក Pence មិនមានផែនការក្នុងការធ្វើតេស្តរកមេរោគនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top