ព័ត៌មានអន្តរជាតិ

ជប៉ុនប្រកាសប្រទេស ក្នុងគ្រាអាសន្ន នៅទីក្រុង តូក្យូ និងខេត្តធំៗ រយៈពេលមួយខែ

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃអង្គារបានប្រកាសប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយខែសម្រាប់ទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៥ ផ្សេងទៀត ក្នុងកិច្ចប្រឹងប្រែង មួយដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺ COVID-១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនេះចូលជាធរមាននៅថ្ងៃពុធ ជាពិសេសវាគ្របដណ្តប់លើរដ្ឋធានីនិងអាណាខេត្តធំ ៗ រួមមាន Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka ។

សេចក្តីប្រកាសនេះនឹងផ្តល់អំណាចដល់អភិបាលខេត្តក្នុងតំបន់ដើម្បីចាត់វិធានការបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសក្នុងករណីដែលមានការកើនឡើងជាលំដាប់ជាពិសេសនៅក្នុងតំបន់ទីក្រុង៕ប្រែសម្រួលៈ ណៃ តុលា

To Top