ព័ត៌មានអន្តរជាតិ

របាយការណ៍យូអិន៖ កងកម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្ត ជាអ្នកនៅពីក្រោយ ការវាយប្រហារ លើមជ្ឈមណ្ឌលពេទ្យស៊ីរី

បរទេស៖ របាយការណ៍ អង្គការសហប្រជាជាតិថ្មីមួយ បានចោទប្រកាន់ កងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ពន្ធមិត្តរបស់វា ពីបទផ្តោតការវាយប្រហារ ទៅលើអគារថែទាំងសុខភាពនានា នៅក្នុងតំបន់ភាគពាយ័ព្យប្រទេស ជាទីដែលមានភាពចម្រូង ចម្រាស់ខ្លាំងក្លា។

របាយការណ៍នោះ តាមសេចក្តីរាយការណ៍ បានពិនិត្យមើលលើចំនួន នៃការវាយប្រហារនានា ទៅលើសាលារៀន មន្ទីរពេទ្យ និងអគារសុខាភិបាលផ្សេងៗទៀត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ហើយឯកសារបានននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរី ឬក៏សម្ព័ន្ធមិត្តរបស់វា មានការជាប់ពាក់ព័ន្ធ នៅក្នុងការវាយប្រហារចំនួន៣ ក្នុងចំណោមការវាយប្រហារ៧ ដែលអង្គការ បានធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ថា របាយការណ៍ក្នុងខែកុម្ភៈ ធ្វើឡើងដោយក្រុមគ្រូពេទ្យ សម្រាប់សិទ្ធិមនុស្ស ក៏បានថ្កោលទោសរបប របស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ និងប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយោធាដ៏ចម្បង របស់ទីក្រុងដាម៉ាស់ថា បានធ្វើការវាយប្រហារជាច្រើន ទៅលើអគារថែទាំងសុខភាពស៊ីរី ហើយរបាយការណ៍និយាយថា មានការវាយប្រហារ ជិត៦០០លើក ទៅលើអគារថែទាំសុខភាព ដែលសម្លាប់បុគ្គលិកពេទ្យជិត១.០០០នាក់ នៅចន្លោះឆ្នាំ២០១១ ដល់ខែកុម្ភៈឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top