ព័ត៌មានអន្តរជាតិ

ចិន នឹងផ្តល់ម៉ាសការពារ ១០០លាន និងសម្លៀកបំពាក់ការពារ ១០លានឈុត ដល់ប្រទេសអាស៊ាន និង អំពាវនាវឱ្យគាំទ្រ WHO

ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឹឈាង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងផ្តល់ម៉ាសការពារចំនួន ១០០ លានសន្លឹក សម្លៀកឈុតការពារ ១០ លាន ឈុត និងសម្ភារៈវេជ្ជសាស្ត្រ ដែលត្រូវការជាបន្ទាន់ បន្ថែមទៀត ដល់ប្រទេសអាស៊ាន ដែលជាជំនួយឥតសំណង និងតាមរយៈបណ្តាញពាណិជ្ជកម្ម។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកលីបានធ្វើការកត់សម្គាល់បែបនេះ នៅទីក្រុងប៉េកាំង ខណៈពេលលោកបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអាស៊ានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (អាស៊ានបូកបី ឬ APT) ស្តីពីជំងឺ COVID-១៩ តាមរយៈតំណភ្ជាប់វីដេអូ ។

លោកលីបាននិយាយថា ប្រទេសចិនស្នើឱ្យប្រើការបំពេញបន្ថែម ក្នុងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ និងខ្សែសង្វាក់ឧស្សាហកម្ម នៃបណ្តាប្រទេស APT ដើម្បីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធិភាព ។

លោកលីបានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការបង្កើតមូលនិធិ ឆ្លើយតបអាស៊ានក្នុងការដោះស្រាយ លើជំងឺរាតត្បាតកូវីដ១៩ ហើយនឹងផ្តល់ការគាំទ្រចាំបាច់តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន – ចិន និងមូលនិធិសហប្រតិបត្តិការ APT ។ ការផ្គត់ផ្គង់លឿន និងបន្ទាន់អាចរកបានកាន់តែលឿន។

នាយករដ្ឋមន្រ្តីចិន រូបនេះ បន្ថែមថា បណ្តាប្រទេស APT គួរតែគាំទ្រដល់អង្គការ សុខភាពពិភពលោក ដើរតួនាទីនាំមុខនិងធ្វើការរួមគ្នា ដើម្បីការពារសុខភាពសាធារណៈក្នុងតំបន់និង ពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top