ព័ត៌មានអន្តរជាតិ

វីរុសកូរ៉ូណា សម្លាប់ពលរដ្ឋ នៅប្រេស៊ីល អស់ជិត២ពាន់នាក់ ខណៈអ្នកឆ្លងរោគ មានជាង៣០.០០០នាក់

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ក្រសួង សុខាភិបាលបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននៃអ្នកឆ្លង ជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើង ពី២៨.៣២០នាក់ ដល់ទៅ៣០.៤២៥នាក់ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ បានកើនឡើងពី១.៧៣៦នាក់ ដល់ទៅ១.៩២៤នាក់ ហើយអត្រា នៃអ្នកស្លាប់វិញមានចំនួន៦,៣ភាគរយ ។

ផ្ទាំងពាណិជ្ជកម្ម

ទីតាំងចំណុចកណ្តាល នៃការផ្ទុះឡើងជំងឺនៅប្រេស៊ីល បានបន្តកើតមានឡើង ដោយរដ្ឋស្ថិតនៅភាគអាគ្នេយ៏ គឺក្រុងសៅប៉ូឡូ មានចំនួន១១.៥៦៨ករណី ក្រុងរីយូឌឺចាណេរ៉ូ មានចំនួន៣.៩៤៤ករណី ក្រុង Ceara ចំនួន២.៣៨៦ករណី អាម៉ាហ្ស៊ូន មានចំនួន ១.៧១៩ករណី និងក្រុង Pernambuco មានចំនួន១.៦៨៣ករណី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top