ព័ត៌មានអន្តរជាតិ

អាមេរិកសង្ស័យថា ចិនបានធ្វើតេស្ត បំផ្ទុះនុយក្លេអ៊ែរកម្រិតទាប

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសានេះ អាមេរិកបានប្រកាសថា ប្រទេសចិនប្រហែលជា បានធ្វើការតេស្តដ៏សម្ងាត់មួយ ក្នុងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្រោមដីដោយសម្ងាត់ បើទោះបីជាខ្លួនបានអះអាងថា បានសង្កេតមើលកតិកាសញ្ញាអន្តរជាតិ ហាមឃាត់ការផ្ទុះបែបនេះក៏ដោយ។

សេចក្តីប្រកាសចោទប្រកាន់នេះ បានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ហើយវាកំពុងបានបន្ថែមកំដៅ ទៅលើភាពតានតឹង រវាងប្រទេសទាំងពីរផងដែរ។ ការរកឃើញដំបូង ដែលត្រូវបានរាយការណ៍ ដោយកាសែត Wall Street Journal អាចធ្វើឱ្យទំនាក់ទំនង កាន់តែតានតឹងទៅ ៗ ហើយបូកបន្ថែមទៅនឹង ការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា ការរីករាលដាលនៃមេរោគកូវីដ១៩ គឺបណ្តាមកពីរដ្ឋាភិបាល ក្រុងប៉េកាំងផង។

របាយការណ៍ របស់ក្រសួងការបរទេសនេះ ក៏បានបន្តដែរអំពីការព្រួយបារម្ភ របស់ប្រទេសអាមេរិក អំពីការរំលោភបំពានដោយ ទីក្រុងប៉េកាំងចំពោះស្តង់ដារ ដែលមានឈ្មោះថាzero yield ដោយមានទាំងការបំផ្ទុះ សាកល្បងនិងសកម្មភាពផ្សេងផង នៅទីតាំង សាកល្បងនុយក្លេអ៊ែរLop Nur របស់ប្រទេសចិន តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top