ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ខឹងសម្បារ និងផ្ញើវិកយបត្រប្រាក់ ចំនួន ១៣០ពាន់លានអឺរ៉ូ ដល់ប្រទេសចិន ចំពោះការធ្វើឱ្យខូចខាត ដោយសារវីរុសកូរ៉ូណា

បរទេស៖ ប្រទេសអាល្លឺម៉ង់ បានផ្ញើវិកយបត្រប្រាក់ចំនួន ១៣០ ពាន់លានអឺរ៉ូ ដល់ប្រទេសចិន សម្រាប់ការធ្វើឱ្យខូចខាត ដោយសារវីរុសកូរ៉ូណា ដែលបង្កឱ្យមានជំងឺ រលាកសួតធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ មានការខឹងសម្បារ ចំពោះប្រទេសចិន បន្ទាប់ពីកាសែតធំមួយ បានចេញផ្សាយវិក័យប័ត្រដែលមានទឹកប្រាក់ ១៣០ កោដិផោន ដែលទីក្រុងប៉េកាំង ជំពាក់ទីក្រុងប៊ែកឡាំង បន្ទាប់ពីផលប៉ះពាល់ នៃជំងឺរាតត្បាតឆ្លងសាហាវនេះ ។ ប្រទេសអាល្លឺម៉ង់ បានដើរតាមបារាំង អង់គ្លេស និងអាមេរិក ក្នុងការដឹកនាំកំហឹងបង្កឡើង ដោយវីរុស ទៅលើប្រទេសចិនដែលវីរុសនេះមានប្រភពដើម ។ ការវាយប្រហារនាពេលថ្មីៗនេះ កើតឡើង ចំពេល ដែលការស្រាវជ្រាវបានបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំង ហាក់ដូចជាបានបិទបាំង ទំហំពិតនៃវិបត្តិ ដោយសារប្រភព នៃការផ្ទុះឡើងនៅតែជាអាថ៌កំបាំងនៅឡើយ ។

កាលពីថ្ងៃសៅរ៍ លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានថា ប្រទេសចិនគួរតែប្រឈមនឹងផលវិបាក ប្រសិនបើប្រទេសនេះ ទទួលខុសត្រូវដោយចេតនា ចំពោះការផ្សព្វផ្សាយ ជំងឺឆ្លងវីរុសនេះ។

ប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ វីរុសនេះអាចត្រូវបានបញ្ឈប់ នៅក្នុងប្រទេសចិន មុនពេលវាចាប់ផ្តើមរាលដាល តែវាមិនមែនទេ ហើយពិភពលោកទាំងមូល កំពុងរងទុក្ខដោយសារតែវា” ។

លោកថា “ ប្រសិនបើវាជាកំហុស នោះកំហុសគឺជាកំហុស ប៉ុន្តែប្រសិនបើពួកគេទទួលខុសត្រូវ ដោយចេតនា នោះវាគួរតែមានផលវិបាក។

លោកបាននិយាយថា ជនជាតិចិនមានការខ្មាសអៀន ហើយសំណួរគឺថា តើមានអ្វីកើតឡើងជាមួយវីរុសនេះ គឺជាកំហុសមួយ ដែលមិនអាចគ្រប់គ្រងបាន ឬត្រូវបានធ្វើដោយចេតនា?

ប្រធានាធិបតី Trump និងជំនួយការជាន់ខ្ពស់ របស់លោកបានចោទប្រកាន់ម្តង ហើយម្តងទៀតថាប្រទេសចិនខ្វះតម្លាភាព។

នៅសប្តាហ៍នេះទីក្រុងវូហាន ដែលជាកន្លែងដែលការផ្ទុះឡើង បានចាប់ផ្តើមដំបូង បានកែប្រែចំនួនអ្នកស្លាប់ ដោយការកើនឡើង ៥០% ភ្លាមៗនៅក្នុងតួលេខ។

ចក្រភពអង់គ្លេសបានចូល រួមជាមួយមន្រ្តី ស៊ើបការណ៍ សម្ងាត់ របស់សហរដ្ឋអាមេរិក ក្នុងការស៊ើបអង្កេតដែលអះអាងថា វីរុសនេះមានប្រភពដើមនៅក្នុងបន្ទប់ពិសោធន៍ មេរោគវូហានហើយមិនមែនជាទីផ្សារ លក់អាហារស្រស់នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top