ព័ត៌មានអន្តរជាតិ

របាយការណ៍យូអិន ៖ បុគ្គលិកបច្ចេកវិទ្យា កូរ៉េខាងជើង រកចំណូលបាន ២០លានដុល្លារ សម្រាប់រដ្ឋាភិបាល

បរទេស ៖ យោងតាមរបាយការណ៍ថ្មីមួយ ពីគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែជួលបុគ្គលិក ជំនាញបច្ចេកវិទ្យា នៅជុំវិញពិភពលោក ដើម្បីឲ្យរកចំណូល ជារូបិយវត្ថុបរទេស សម្រាប់រដ្ឋាភិបាល។

របាយការណ៍ប្រចាំ ឆ្នាំពីគណៈកម្មាធិការនេះ គឺគ្របដណ្ដប់ពេលវេលា ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ មកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយស្របពេល ដែលទីក្រុងព្យុងយ៉ាង សម្របខ្លួនទៅ នឹងស្ថានភាពស្ថិតក្រោមទណ្ឌកម្មនោះ រដ្ឋាភិបាកកូរ៉េខាងជើង អាចនឹងកំពុងតែងារទៅរកមធ្យោបាយ ច្នៃប្រឌិតជាច្រើនទៀត ដើម្បីគេចពីរនាំងសេដ្ឋកិច្ច។

របាយការណ៍មាន២៦៧ទំព័រនោះ មានរួមបញ្ចូលទាំងភស្តុតាងថា កូរ៉េខាងជើងកំពុង តែជួលបុគ្គលិកមានជំនាញខ្ពស់ ក្នុងផ្នែក IT និងសំណង់ ជាចម្បងនោះគឺបញ្ជូនទៅចិន ប៉ុន្តែក៏មានទៅវៀតណាម ជាប្រទេសដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបគ្នា កាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ប៉ាង កុង

To Top