ព័ត៌មានអន្តរជាតិ

រុស្សីចាប់ខ្លួន យុវជនម្នាក់ មានផែនការ វាយប្រហារ ទៅលើសាលារៀន មួយកន្លែង

មូស្គូ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី២២ ខែមេសានេះ បានឲ្យដឹងថា ទីភ្នាក់ងារ សន្តិសុខជាតិ របស់ប្រទេសរុស្សី ហៅកាត់ថា FSB បានចាប់ឃាត់ខ្លួនយុវជនជនជាតិ ស៊ីបេរី ម្នាក់ ដែលមានវ័យ ទើបតែ១៩ឆ្នាំដោយ សង្ស័យថាបានរៀបចំផែនការ វាយប្រហារ ទៅលើវវិទ្យាស្ថាន សិក្សាមួយកន្លែង ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ របស់FSB បាននិយាយថា ក្នុងអំឡុងពេល នៃការចាប់ខ្លួនកាំភ្លើងវែងមួយដើម ជាមួយគ្រាប់រំសេវ កាំបិត ២ ឧបករណ៍ទំនាក់ទំនង តាមអ៊ិនធើរណេត ព្រមទាំងឧបករណ៍ សម្រាប់ផលិតគ្រឿងផ្ទុះ ដែលត្រូវបានប៉ូលីស ប្រទះឃើញនៅជាមួយ នឹងយុវជនរូបនេះ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ យុវជនរូបនេះបានសារភាពរាល់ទោស កំហុសរបស់ខ្លួនដែលខ្លួន មានបំណងចង់សម្លាប់មនុស្ស ២ឬ៣នាក់ នៅក្នុងវិទ្យាស្ថានមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top