ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មចិន​ ជាមួយកូរ៉េខាងជេីង​ ធ្លាក់ចុះជាង​ ៩០ភាគរយ​ ដោយសារជំងឺកូវីដ-១៩

ប៉េកាំង៖​ ទំហំពាណិជ្ជកម្មចិន​ និងកូរ៉េខាងជើង​ បានធ្លាក់ចុះ ៩១,៣ ភាគរយពីមួយឆ្នាំមុនក្នុងខែមីនា​ ដល់ ១៨,៦៤ លានដុល្លារអាមេរិក​ ដែលទិន្នន័យនេះបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍​ ដែលបង្ហាញពីរបៀបដែលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង​ រងការវាយប្រហារយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩។ 

 ការនាំចូលរបស់ចិន​ ពីកូរ៉េខាងជើងបានធ្លាក់ចុះ ៩៦,៣ ភាគរយពីឆ្នាំមុនដល់ ៦១០ ០០០ ដុល្លារកាលពីខែមុន​ ខណៈការនាំចេញទៅប្រទេសជិតខាងក៏បានធ្លាក់ចុះ ៩០,៩ ភាគរយ​ ដល់ ១៨,០៣ លានដុល្លារផងដែរ។

 ប្រទេសកូរ៉េខាងជើង​ បានកាត់ផ្តាច់ចរាចរណ៍ទៅ​ និងមកពីប្រទេសចិន​ និងរុស្ស៊ី​ ចាប់តាំងពីដើមឆ្នាំនេះ​ បន្ទាប់ពីមានការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួតថ្មី​ ដោយទីក្រុងព្យុងយ៉ាង​ បានអះអាងថាវីរុសនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសនេះទេ៕ដោយ​ ឈូក​ បូរ៉ា

To Top
×