ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ នឹងផ្តល់កម្ចីរគ្មានការប្រាក់ ២៥ពាន់លានបាត ដល់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ឱ្យរក្សាបុគ្គលិក និងបន្តប្រតិបត្តិការ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃសុក្រ បានធូរស្រាលចិត្តមួយកម្រិត ក្នុងពេលកិច្ចពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុ លើប្រាក់កម្ចីគ្មានការប្រាក់ចំនួន ២៥ ពាន់លានបាត ទទួលបានផលវិជ្ជមាន។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយកការិយាល័យគោល នយោបាយសារពើពន្ធលោក Lavaron Sangsnit បាននិយាយបន្ទាប់ ពីកិច្ចប្រជុំជាមួយក្រុមហ៊ុន អាកាសចរណ៍ចំនួន ៨ ថា ក្រសួងបានឯកភាពជាគោលការណ៍ ជាមួយនឹងវិធានការ សង្គ្រោះ ប៉ុន្តែត្រូវការព័ត៌មានលម្អិត បន្ថែមពីក្រុមហ៊ុនដឹកជញ្ជូន។

ក្រុមហ៊ុនដឹកអ្នកដំណើរទាំង ៨ គឺរួមមាន ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways , ក្រុមហ៊ុន Thai AirAsia , ក្រុមហ៊ុន Thai AirAsia X , ក្រុមហ៊ុន Thai Lion Air, ក្រុមហ៊ុន Thai Vietjet Air , ក្រុមហ៊ុន Thai Smile , ក្រុមហ៊ុន NokScoot និងក្រុមហ៊ុនអាកាសចរណ៍ Nok Airlines ។

ការចរចាដាច់ដោយឡែកមួយ សម្រាប់រដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ ដែលកំពុងមានទុក្ខព្រួយ យ៉ាងខ្លាំង ក៏កំពុងដំណើរការផងដែរ។

លោក Lavaron បាននិយាយថា ក្រសួងនឹងប្រើលទ្ធផល នៃកិច្ចពិភាក្សាថ្ងៃសុក្រ ជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំង ៨ ក្នុងការពិភាក្សាបង្កើតគោល នយោបាយនៅពេលក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×