ព័ត៌មានអន្តរជាតិ

ទិន្នផល ឧស្សាហកម្មកូរ៉េខាងត្បូង ធ្លាក់ចុះ ០,៣ភាគរយ ក្នុងខែមីនា ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖ ទិន្ន័យបានបង្ហាញនៅថ្ងៃពុធនេះថា ផលិតផលឧស្សាហកម្មទូទៅ របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៣ ភាគរយក្នុងខែមីនា ពីមួយខែមុន ដោយសារជំងឺរាតត្បាត ឆ្លងរាលដាលយ៉ាងខ្លាំង ប៉ះពាល់ដល់ការនាំចេញ និងការប្រើប្រាស់ឯកជន។

ទោះយ៉ាងណាទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េបានបង្ហាញថា ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតឧស្ម័ន និងអគ្គិសនីបានកើនឡើង ៤,៦ ភាគរយ បើប្រៀបធៀបទៅនឹងខែមុន។

ពីមួយឆ្នាំមុនទិន្នផលឧស្សាហកម្មរួម ក៏បានកើនឡើង ០,៦ ភាគរយផងដែរ ប៉ុន្ដែទិន្នផលក្នុងវិស័យ សេវាកម្មបានធ្លាក់ចុះ ៤,៤ ភាគរយដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីទីភ្នាក់ងារនេះ បានចាប់ផ្តើមចងក្រងទិន្នន័យក្នុងឆ្នាំ២០០០ ៕
ដោយ ឈូក បូរ៉ា

To Top