ព័ត៌មានអន្តរជាតិ

ប្រេសិត អាមេរិក ចោទអាល្លឺម៉ង់ថា ធ្វើឲ្យចុះអន់ ថយដល់ការទប់ស្កាត់ នុយក្លេអ៊ែ របស់ណាតូ

បរទេស ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅទីក្រុងប៊ែកឡាំង នាពេលថ្មីៗនេះ បានចោទប្រកាន់ ប្រទេស អាល្លឺម៉ង់ ពីបទធ្វើឲ្យចុះអន់ថយ ដល់ការទប់ស្កាត់ នុយក្លេអ៊ែ របស់អង្គការណាតូ ដោយផ្តោតគោលដៅ ចំពោះដៃគូនានារបស់លោកស្រី អធិការបតីអាល្លឺម៉ង បន្ទាប់ពីមេដឹនាំមួយ ចំនួនរបស់ពួកគេ ស្នើឲ្យមានការរំសាយចោល អាវុធនុយក្លេអ៊ែ។

លោក ជាមេដឹកនាំសភា នៃគណបក្សលទ្ធិ ប្រជាធិបតេយ្យសង្គម នៅដើមខែនេះ បានស្នើឲ្យដកអាវុធនុយក្លេអ៊ែទាំងអស់ របស់អាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ នេះបើយោង តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។

នៅក្នុងផ្នែក នៃមតិយោបល់ របស់កាសែត អាល្លឺម៉ង់ Die Welt ឯកអគ្គរដ្ឋទូតអាមេរិក លោក Richard Grenell បានសរសេរថា “ជំនួសនឹងការធ្វើឲ្យ ចុះអន់ថយដល់សាមគ្គីភាព ដែលបង្កើតមូលដ្ឋានគ្រឹះ នៃការទប់ស្កាត់ នុយក្លេអ៊ែរបស់នោះ ក្នុងពេលបច្ចុប្បន្ននេះ វាជាពេលដែលអាល្លឺម៉ង់ ត្រូវបំពេញការ ប្តេជ្ញារបស់ខ្លួន ចំពោះសម្ពន្ធមិត្តនិង បន្តធ្វើការវិនិយោគ ក្នុងការចូលរួម នុយក្លេអ៊ែរ បស់អង្គការណាតូ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top