ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ WAM កាលពីថ្ងៃអាទិត្យថា លោក Sheikh Sultan bin Muhammad Al Qasimi សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងនៅក្រុង Sharjah បានចេញបទបញ្ជា ឲ្យធ្វើការដោះលែង អ្នកទោសចំនួន១០៨នាក់ ។
គួរបញ្ជាក់ថា ការចេញបទបញ្ជាឲ្យដោះលែង អ្នកទោសទំាងនោះ នៅក្រុង Sharjah ដែលជាទីក្រុងធំបំផុត លំដាប់លេខ៣ របស់សហភាពអារ៉ាប់រួម ក្នុងឳកាសបុណ្យប្រពៃណី Eid al-Fitr ។
គេបានដឹងថា ពិធីបុណ្យសាសនា Eid al-Fitr បានប្រារព្វឡើង បន្ទាប់ពីបានបញ្ចប់ បុណ្យរ៉ាម៉ាដន ៕