ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញអាមេរិក ឲ្យពិចារណាការ សម្រេចចិត្ត កាត់ផ្តាច់ចំណងទាក់ទង ជាមួយអង្គការ សុខភាពពិភពលោក

បរទេស ៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានជំរុញសហភាពអឺរ៉ុប នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ឲ្យពិចារណាឡើងវិញ នូវការសម្រេចចិត្ត កាត់ផ្តាច់ចំណងមិត្តភាព ជាមួយអង្គភាព សុខភាពពិភពលោក ជុំវិញការគ្រប់គ្រងលើការ ផ្ទុះរាតត្បាត ឆ្លងវីរុសកូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ជាប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងលោក Josep Borrell មន្ត្រីការទូតកំពូលសហភាពអឺរ៉ុប បាននិយាយថា “នៅក្នុងចំពោះមុខ នៃការគម្រាមកំហែង លើពិភពលោកនេះ បច្ចុប្បន្ននេះ គឺជាពេលសម្រាប់សហប្រតិបត្តិការ កាន់តែប្រសើរឡើង និងដោះស្រាយទូទៅ ហើយទង្វើដែលធ្វើអន់ថយ ចំពោះលទ្ធផលអន្តរជាតិ ត្រូវតែជៀសវាង”។

ក្រោយមួយថ្ងៃបន្ទាប់ ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្ត ដោយចោទប្រកាន់ទីភ្នាក់ងារ អង្គការសហប្រជាជាតិនោះ ថាជាអាយ៉ង របស់ប្រទេសចិននោះ លោកទាំងពីរបានថ្លែង យ៉ាងដូច្នេះថា “នៅក្នុងបរិបទនេះ យើងជំរុញសហរដ្ឋអាមេរិក ឲ្យពិចារណាឡើងវិញ នូវការសម្រេចចិត្ត ដែលបានប្រកាស” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top