ព័ត៌មានអន្តរជាតិ

កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងចំណាយទៅលើថ្លៃបុណ្យ របស់បុរសស្បែកខ្មៅ George Floyd

បរទេស៖ កំពូលអ្នកប្រដាល់ Floyd Mayweather ថ្មីៗនេះ បានទាក់ទងទៅក្រុមគ្រួសារ របស់លោក George Floyd ដែលជាជនជាតិស្បែកខ្មៅ ស្លាប់ដោយស្នាដៃប៉ូលីសស្បែកស ដោយលោកនឹងចំណាយ ទៅលើថ្លៃបុណ្យសពរបស់គាត់ ហើយក្រុមគ្រួសារបានទទួលយក។ នេះបើយោងតាមការចេញផ្សាយ​ របស់សារព័ត៌មាន VULTURE នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដោយផ្អែកតាម AP។

យោងតាម នាយកប្រតិបត្តិក្រុមហ៊ុន Mayweather Promotions លោក Leonard Ellerbe គឺថា អតីតម្ចាស់ជើងឯកប្រដាល់ បានក្លាយជាអ្នកផ្សព្វផ្សាយ បានទាក់ទងជាមួយគ្រួសាររបស់ Floyd ដើម្បីចំណាយលើពិធីបុណ្យសព នៅថ្ងៃទី ៩ មិថុនា នៅឯស្រុកកំណើតរបស់គាត់ គឺ Houston សេវាកម្មរំលឹកអនុស្សាវរីយ៍ និងការចំណាយផ្សេងៗទៀត។ យោងតាម TMZ, កីឡាករ Mayweather ក៏នឹងចំណាយប្រាក់ សម្រាប់សេវាកម្មនៅ North Carolina និង Minnesota ក៏ដូចជាទីតាំង ដែលមិនបានបញ្ជាក់ច្បាស់លាស់ទីបួន។

លោក George Floyd បានទទួលមរណភាព កាលពីថ្ងៃច័ន្ទទី ២៥ ខែឧសភា ក្នុងពេលស្ថិតក្នុងការឃុំឃាំង របស់មន្រ្តីនាយកដ្ឋានប៉ូលិសទីក្រុង Minneapolis ចំនួន ៤ នាក់។ អតីតមន្រ្តី Derek Chauvin ដែលត្រូវបានគេមើលឃើញ លុតជង្គង់សង្កត់ទៅលើកញ្ចឹងក Floyd បណ្តាលឱ្យគាត់បានស្លាប់ នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម ត្រូវបានចោទប្រកាន់ កាលពីថ្ងៃសុក្រ ពីបទឃាតកម្មកំរិតទី៣ និងឃាតកម្មកំរិតទីពីរ។

មរណភាពរបស់ Floyd បានជំរុញ ឱ្យមានការតវ៉ាទូទាំងប្រទេស នៅចុងសប្តាហ៍នេះ ដោយក្រុមបាតុករអំពាវនាវ ឱ្យបញ្ឈប់នូវភាពសាហាវឃោរឃៅ របស់ប៉ូលិសប្រឆាំង នឹងសហគមន៍ស្បែកខ្មៅ និងសម្រាប់ការចោទប្រកាន់ ដើម្បីប្រឆាំងនឹងមន្រ្តីបីនាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការស្លាប់របស់គាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top