ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការសហប្រជាជាតិ ចង់ឃើញសហរដ្ឋអាមេរិក មានសន្តិភាព ពេញលេញ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN)ចង់ឃើញការតវ៉ា ប្រកបដោយសន្តិភាព ពេញលេញ នៅសហរដ្ឋអាមេរិក ទៅលើការស្លាប់ របស់លោក George Floyd ហើយសូមធ្វើការ អំពាវនាវឲ្យមានការបន្ធូរបន្ថយ ពីសំណាក់អាជ្ញាធរ ក្នុងការឆ្លើយតបទៅនឹងក្រុមបាតុករ ។ អ្នកនាំពាក្យ របស់គាត់បានលើកឡើង ដូច្នេះកាលពីថ្ងៃចន្ទ ។

លោក Stephane Dujarric ដែលជាអ្នកនាំពាក្យ បានលើកឡើងយ៉ាងដូច្នេះថា សាររបស់លោក អគ្គលេខាធិការ គឺថា ត្រូវតែស្តាប់ ប៉ុន្តែពួកគេត្រូវតែបង្ហាញ ឲ្យឃើញក្នុងមធ្យោបាយ សន្តិភាពពេញលេញ ហើយក្រុមអាជ្ញាធរ ត្រូវតែបង្ហាញភាពបន្ធូរបន្ថយ ក្នុងការឆ្លើយតបទៅ នឹងក្រុមបាតុករទាំងនោះ ។

អ្នកនាំពាក្យបាននិយាយថា រាល់ករណីរបស់ប៉ូលិសប្រើអំពើហិង្សា ចំាបាច់ត្រូវតែធ្វើការស៊ើបអង្កេត ។ កងកម្លាំងប៉ូលិស នៅទូទាំង ពិភពលោក ចំាបាច់ត្រូវទទួលបានការ ហ្វឹកហ្វឺនអំពីច្បាប់សិទ្ធិមនុស្ស ហើយក៏ចាំចាច់ដើម្បីចូលរួមក្នុងសង្គម និងគាំទ្រដល់ផ្នែកចិត្តសាស្ត្រ សម្រាប់ប៉ូលិស ដូច្នេះ ពួកគេធ្វើកិច្ចការ ដែលសមរម្យ ក្នុងនាមការពារដល់សហគមន៍ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×