ព័ត៌មានអន្តរជាតិ

អង់គ្លេស គាំទ្រតុលាការ អន្តរជាតិ ក្រោយលោក ត្រាំ អនុម័តដាក់ទណ្ឌកម្ម

បរទេស ៖ ប្រទេសអង់គ្លេស នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរតែអាចធ្វើការងារ ដោយឯករាជ្យ ដោយគ្មានភ័យខ្លាចទណ្ឌកម្ម ក្រោយពេលពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើដំណើរ លើបុគ្គលិកខ្លះរបស់តុលាការនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ដូច្នេះថា “អង់គ្លេសគាំទ្រយ៉ាងពេញទំហឹង ចំពោះតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ក្នុងដំណើរដោះស្រាយនិទណ្ឌភាព សម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ ដ៏អាក្រក់បំផុត”។

“យើងនឹងបន្តគាំទ្រនូវកំណែ ទម្រង់វិជ្ជមានរបស់តុលាការ ក្នុងគោលបំណងឲ្យវាធ្វើប្រតិបត្តិការយ៉ាង មានប្រសិទ្ធភាពតាម ដែលអាចធ្វើបាន ហើយមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរតែអាចធ្វើការងារ របស់ពួកគេដោយឯករាជ្យ និងមិនលម្អៀង និងគ្មាការភ័យខ្លាចទណ្ឌកម្មឡើយ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top