ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ និងឧត្តមសេនីយ៍ ប្រាវីដ ព្រមានចលនាបំផ្លាញរាជវង្ស

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញការព្រមាន ដល់អ្នកដែលពាក់ព័ន្ធនឹងអ្វី ដែលលោកហៅថា ជាចលនាដើម្បី បំផ្លាញរាជាធិបតេយ្យរាជានិយម ប៉ុន្តែបាននិយាយថា ព្រះករុណាព្រះមហាក្សត្រ មានព្រះហឫទ័យមេត្ដាករុណា ហើយបានមានព្រះរាជបន្ទូល ប្រាប់លោក ប្រាយុទ្ធ ថា កុំអោយប្រើច្បាប់ ប្រមាថព្រះមហាក្សត្រ ប្រឆាំងពួកគេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា ការរំលោភលើច្បាប់នោះ បានកើនឡើងចាប់តាំងពីការប្រើប្រាស់ បានឈប់កាលពី ២-៣ ឆ្នាំមុន។

និយាយដាច់ដោយឡែក នាយឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយថា មន្ត្រីសន្តិសុខ កំពុងស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធ។ លោកបានបន្ថែមថា « នៅពេលយើង ទទួលបានបញ្ជីឈ្មោះ យើងនឹងកាត់ទោសពួកគេ។ ច្បាប់ប្រមាថព្រះមហាក្សត្រ នឹងមិនត្រូវបានប្រើ ប្រឆាំងនឹងពួកគេឡើយ។

ខណៈពេលដែលច្បាប់ ប្រមាថព្រះមហាក្សត្រ ពិតជាមិនត្រូវបានប្រើប្រាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ត្រូវបានអនុវត្តកាន់តែខ្លាំងឡើង ចំពោះបទល្មើសបែបនេះ។

លោក ប្រាយុទ្ធ និងឧត្តមសេនីយ៍ Prawit បាននិយាយជាលើកដំបូង ចាប់តាំងពីមនុស្សមួយចំនួន ដែលត្រូវបានគេជឿថា នៅក្មេងបានចាប់ផ្តើម ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាធ្វីតធ័រ ដើម្បីចែករំលែកព័ត៌មាន អំពីការបំផ្លាញព្រះបរមរាជវាំង កាលពីប៉ុន្មានខែមុន៕ ប្រែសម្រួលៈ ណៃ តុលា

To Top