ព័ត៌មានអន្តរជាតិ

មិកស៊ិក ប្រកាសថា នឹងលក់ប្រេង ឲ្យវេណេស៊ុយអេឡា ទោះបីជាអាមេរិក កំពុងដាក់បម្រាមក្តី

បរទេស ៖ ប្រធានាធិបតី នៃប្រទេសមិកស៊ិក លោកនៅដើម សប្តាហ៍នេះ ប្រធានាធិបតី នៃប្រទេសមិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរបស់លោក នឹងមិនរុញរាឡើយ ប្រសិនបើវេណេស៊ុយអេឡា ស្នើសុំទិញប្រេងសាំង ពីខ្លួនទោះបីជាប្រទេស នៅតំបន់អាមេរិក ខាងត្បូងមួយនេះ កំពុងរងទណ្ឌកម្មពីអាមេរិកក្តី។

លោក Obrador បានបញ្ជាក់ទៀតថា គោលបំណងរបស់មិកស៊ិក គឺគ្រាន់តែជាសកម្មភាព មនុស្សធម៍ប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះរដ្ឋាភិបាល របស់លោក នៅមិនទាន់ទទួល បានសំណើរណាមួយពីប្រទេស វេណាស៊ុយអេឡា នៅឡើយទេ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាល នៃប្រទេសអាមេរិក បាននឹងកំពុងរកវិធីយ៉ាងណា ដើម្បីធ្វើឲ្យរដ្ឋាភិបាល វេណេស៊ុយអេឡា ដែលខ្លួនហៅថា ជាក្រុមសង្គមនិយមក្រោម ការដឹកនាំរបស់លោក Nicolas Maduro នោះនឹងក្លាយទៅជារដ្ឋាភិបាល ដែលមានភាពស្រេកឃ្លាន តាមរយៈការបិទមិន ឲ្យមានការនាំចេញប្រេង ទៅកាន់ប្រទេសមួយនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី កន្លងមកប្រទេសអ៊ីរ៉ង់ នៅតែបានបញ្ជាឲ្យនាវាដឹកប្រេង របស់ខ្លួនចំនួន៣គ្រឿង ចូលទៅដល់ប្រទេសនេះ ដោយមិនទាន់មានសកម្មភាព ឆ្លើយតបណាមួយពីរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន នៅឡើយខណៈដែលប្រទេសនេះ កំពុងមមាញឹកខ្លាំងរឿងកូវីដ១៩ និងបញ្ហាបាតុកម្មដែលកំពុងកើតឡើង ពាសពេញប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top