ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ច្រានចោលសំណើការ ទូតពីកូរ៉េខាងត្បូង និងបញ្ជូនកងទ័ព ទៅកាន់ព្រំដែន

សេអ៊ុល៖ លោក Kim Yeon-chul រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃពុធនេះម្សិលមិញនេះបានស្នើសុំលាលែងពីតំណែង ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ទៅ ៗ ជាមួយកូរ៉េខាងជើង។

សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថាការរិះគន់របស់កូរ៉េខាងជើង ទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន គឺមិនសមហេតុផលហើយថា ខ្លួននឹងលែងទទួលយកឥរិយាបទមិនសមហេតុផល ដោយក្រុងព្យុងយ៉ាងទៀតហើយ។

លោកគីម បានប្រាប់អ្នកយកព័ត៌មាន ក្នុងស្រុកនៅទីក្រុងសេអ៊ូលថា លោកបានសម្រេចចិត្តចុះចេញពីតំណែងជាប្រធានក្រសួង បង្រួបបង្រួមទទួលបន្ទុកកិច្ចការ អន្តរកូរ៉េ ដើម្បីទទួលខុសត្រូវចំពោះទំនាក់ទំនងកាន់តែ អាក្រក់រវាងកូរ៉េទាំងពីរ។

លោកបានលើកឡើងថា លោកមានការសោកស្តាយ ចំពោះការខកខានមិនបានបំពេញតាមតម្រូវការនិងការរំពឹងទុករបស់ប្រជាជនកូរ៉េខាងត្បូង ដែលមានបំណងចង់បានសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ។

លោកគីមដែលបានចូលកាន់តំណែង កាលពីខែមេសា ឆ្នាំមុន បានបង្ហាញពីចេតនារបស់លោកក្នុងការលាលែងពីតំណែងមុននេះ បន្តិចទៅកាន់វិមានប្រធានាធិបតី នៅវិមានខៀវ។

ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានរំជើបរំជួលនៅខែនេះ នៅពេលក្រុងព្យុងយ៉ាង បានតវ៉ាប្រឆាំង នឹងខិតប័ណ្ណដែលហោះហើ រឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ដោយក្រុមពលរដ្ឋកូរ៉េ ដែលភាគច្រើនជា អ្នករត់ចោលជួរមកពីកូរ៉េខាងជើង៕

To Top