សេអ៊ូល ៖ ក្រសួងបង្រួបបង្រួម គ្រោងនឹងបើកសវនាការនៅថ្ងៃច័ន្ទនេះ ដើម្បីផ្តល់ឱ្យក្រុមអ្នករត់ចោល ជួរកូរ៉េខាងជើងពីរនាក់ នូវឱកាសចុងក្រោយ ដើម្បីពន្យល់ពួកគេ មុនពេលបន្តដំណើរ ដោយការសម្រេច ដកហូតការអនុញ្ញាតប្រតិបត្តិការ របស់ពួកគេ សម្រាប់ការបញ្ជូនខិត្តប័ណ្ណឃោសនា ទៅកូរ៉េខាងជើង ។
សវនាការនេះកើតឡើងប៉ុន្មាន សប្តាហ៍បន្ទាប់ពីក្រសួង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ព្រហ្មទណ្ឌជាមួយប៉ូលីស ប្រឆាំងនឹងក្រុមអ្នករត់ចោលជួរ កូរ៉េខាងជើង និងដកហូតលិខិតអនុញ្ញាត អាជីវកម្មរបស់ពួកគេ ចំពោះការបញ្ជូនខិត្តប័ណ្ណ ទៅកូរ៉េខាងជើង។
មន្ត្រីក្រសួងបានឲ្យដឹងថា“ សវនាការដែលត្រូវ ធ្វើឡើងនៅថ្ងៃច័ន្ទ គឺចង់ស្តាប់ការពន្យល់របស់ពួកគេ វាគឺជានីតិវិធីមួយ ដែលគួរតែត្រូវបានអនុវត្តមុន ពេលទទួលយកវិធានការ នៃការអនុញ្ញាតដកហូតសិទ្ធិណាមួយ ដែលផ្តល់ដល់ក្រុមពលរដ្ឋបែបនេះ” ៕
ដោយ ឈូក បូរ៉ា