ព័ត៌មានអន្តរជាតិ

៨សីហា កាលពីឆ្នាំ១៩៤៥ គ្រាប់បែកបរិមាណូទី២ វាយប្រហារលើជប៉ុន

ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកបរិមាណូទី២ ត្រូវបានទំលាក់ទៅលើប្រទេសទីក្រុងណាហ្គាសាគិនៃប្រទេសជប៉ុន ដោយសហរដ្ឋអាមេរិក ហើយជាលទ្ធផលជប៉ុន យល់ព្រមចុះចាញ់សង្គ្រាមនិងទទួលយកការឡោមព័ទ្ធ ដោយឥតមានលក្ខណ្ឌអ្វីឡើយ។

ក្នុងសម័យសង្គ្រាមលោកលើកទី២ ទីក្រុងណាហ្គាសាគិគឺជាទីតាំងផលិតនាវាចម្បាំងដ៏ធំបំផុតរបស់ចក្រ ព័ទ្ធជប៉ុនប៉ុន្តែការទំលាក់គ្រាប់បែក បរិមាណូពីកំពស់១៦៥០ ហ្វីតរបស់អាមេរិកនៅវេលាម៉ោងប្រមាជណា១១ និង២នាទីព្រឹក បានធ្វើឲ្យជប៉ុន មិនអាចតបតអ្វីបានឡើយ។

វិនាសកម្មដ៏អាក្រក់នេះបានធ្វើឲ្យប្រជាពលរដ្ឋជប៉ុនប្រមាណជា៦០០០០ ទៅ៨០០០០នាក់ ជាមួយនឹងកម្លាំងផ្ទុះដល់ទៅ២២០០០តោន នៃគ្រាប់បែកTNT ប៉ុន្តែជាសំណាងល្អដែលវាមិន អាចធ្វើប៉ះ ពាល់ដល់មនុស្សដែល ស្ថិតនៅចំងាយឆ្ងាយពីទីក្រុង ដោយសារតែសណ្ឋាន ដីដែលសំបូរទៅ ដល់ភ្នំតូច ធំជាច្រើនទើបធ្វើឲ្យកម្លាំងរបស់ គ្រាប់បែកអាចបានត្រឹមបំផ្លាញ ជីវិតមនុស្សក្នុងចំនួនត្រឹមប៉ុននេះ៕

ប្រែសម្រួល:ស៊ុន លី

To Top