ព័ត៌មានអន្តរជាតិ

ប្រធានបក្សប្រចាំក្រុង ហូជិមិញ អំពាវនាវឱ្យបិទទីក្រុង ដាណាង ដូចចិនបិទទីក្រុង វូហាន

បរទេស៖ ប្រធានគណបក្សប្រចាំទីក្រុង ហូជីមិញ បាននិយាយថា ទីក្រុងដាណាង គួរតែត្រូវបានពិចារណា ជាចំណុចផ្ទុះនៃ “វីរុស កូវីដ១៩ ដ៏គ្រោះថ្នាក់” និង ស្ថិតនៅក្រោមការចាក់សោរពេញលេញ (បិទទីក្រុង) ដូចជាទីក្រុងវូហាន របស់ប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា យោងទៅតាមអង្គការសុខភាពពិភពលោក លក្ខណៈវិនិច្ឆ័យមួយសម្រាប់ប្រទេសមួយ ដើម្បីប្រកាសពីការរីករាលដាលនៃជំងឺរាតត្បាតជាតិគឺមាន ១០ ករណី សម្រាប់ប្រជាជនរាប់លាននាក់។

លេខាបក្សទីក្រុងគឺលោក ង្វៀនធៀនញ៉ាន បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលតាមអ៊ិនធរណេតកាលពីថ្ងៃអាទិត្យថា “ នៅប្រទេសវៀតណាមបច្ចុប្បន្ននេះអត្រាឆ្លងមានចំនួន ២,៧ ក្នុងមួយលាននាក់ហើយ ដូច្នេះនិយាយជាទូទៅយើងនៅតែមានសុវត្ថិភាព ប៉ុន្តែ ទីក្រុង ដាណាង គឺជារឿងមួយទៀតដែលវាបានទៅហួសពីកម្រិតនេះ។

ទីក្រុងដែលមានប្រជាជន ១,១ លាននាក់នេះ បានកត់សំគាល់ការឆ្លងចំនួន ១២០ករណី ចាប់តាំងពីការរាលដាលនៃតំបន់នៃមេរោគកូវីដ១៩ ត្រូវបានរកឃើញម្តងទៀត បន្ទាប់ពីគ្មានករណីវិជ្ជមានរយៈពេលជាង ៣ ខែ រហូតដល់ត្រឹមថ្ងៃទី ២៥ ខែកក្កដា។

ចាប់តាំងពីពេលនោះមកជំងឺនេះបានរីករាលដាលដល់ទីក្រុងនិងខេត្តចំនួន ៨ ផ្សេងទៀត ហើយរួមបញ្ចូលទាំង ៣៥ ករណីនៅខេត្ត Quang Nam ដែលនៅជិតគ្នារបស់ Da Nang, ៨ ករណីនៅទីក្រុង ហូជីមិញ, ៣ ករណីរៀងៗខ្លួននៅ Quang Ngai និងនៅ ឡាក់ដាក់, ២ ករណីនៅហាណូយ និងម្នាក់ករណីរៀងៗខ្លួននៅ Thai Binh, Ha Nam និងនៅខេត្ត Dong Nai៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×