ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ សន្យា នឹងឆ្លៀតពេល ទៅស្តាប់ទស្សនៈ ក្រុមបាតុករ ជានិស្សិតឲ្យបានគ្រប់គ្នា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan o cha នៅថ្ងៃនេះ បានប្រកាសថាលោកនឹងស្វែងរកឧិកាសដើម្បីមកអង្គុយស្តាប់ទស្សនៈ និងគំនិតរបស់ក្រុមបាតុករ ជានិស្សិតឲ្យបានម្នាក់ដងគ្រប់ៗគ្នា។

ថ្លែងក្នុងពេលដែលកំពុងមានវត្តមាននៅឯសាលាយោធា Chulacchomklao ក្នុងខេត្ត Nakhon Nayok លោកនាយករដ្ឋមន្រ្តីបាននិយាយ ថាខ្លួនលោកផ្ទាល់នឹងកំណត់យកកន្លែងជាក់លាក់មួយ ដែលនិស្សិតប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយសហភាពនិស្សិតថៃនិងយុវជនសេរីដើម្បីឲ្យពួកគេអាចបញ្ចេញទស្សនៈ របស់ពួកគេលើនយោបាយនិងបញ្ហាផ្សេងទៀតម្តងម្នាក់ៗ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាលោក Prayut បាននិយាយថា លោកបានណែនាំទៅដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរួចរាល់ហើយ ដើម្បីស្វែង រកកន្លែងសមរម្យនិងជាក់លាក់មួយនៅរដ្ឋធានីនិងខេត្តថៃមួយចំនួនទៀតសម្រាប់និស្សិតទាំងនោះក្នុងការបញ្ជេញនិងផ្តល់ទស្សនៈរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top