ព័ត៌មានអន្តរជាតិ

យន្តហោះ ដឹកអ្នកដំណើរនៅឥណ្ឌា ចុះចតទាំងភ្លៀង រត់ធ្លាក់ផ្លូវ បាក់ជា២កំណាត់ បណ្តាលឱ្យស្លាប់មនុស្ស ១៤នាក់ និង របួស ១២៣នាក់

ញូដេលី៖ មន្រ្តីប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ កាលពីល្ងាចថ្ងៃសុក្រ នៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៤ នាក់ ជាមួយនឹង ១២៣ នាក់ផ្សេងទៀតបានរងរបួស។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអាស៊ីអន្ដរជាតិ (ANI) បានដកស្រង់សម្តីស្នងការប៉ូលិស Malappuramថា “ មនុស្សស្លាប់ ១៤ នាក់ និងរបួស ១២៣ នាក់ ចំណែកមនុស្ស ១៥ នាក់រងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុធ្លាក់យន្ដហោះ Kozhikode” ។

មុននេះមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) បាននិយាយថាមនុស្សយ៉ាងតិច ៦ នាក់រួមទាំងអាកាសយានិក ២ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ ប៉ុន្តែរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អាកាសយានិក បានព្យាយាមចុះចតយន្តហោះ ចំពេលមានភ្លៀងធ្លាក់ខ្លាំងហើយ យន្តនោះបានធ្លាក់ចេញពីផ្លូវ។

គ្រោះថ្នាក់នេះ បានកើតឡើង ១៩ និង៤១នាទី (ម៉ោងស្តង់ដារឥណ្ឌា) នៅពេល ដែលយន្តហោះអាកាសចរណ៍ឥណ្ឌា Air Air គឺយន្តហោះប៊ូអ៊ីញ ៧៣៧ ដែលមានមនុស្សប្រហែល ១៩៥ នាក់ ក្នុងនោះរួមទាំងអ្នកដំណើរ ១៨៩ នាក់និងសមាជិកនាវិក ៦ នាក់ បានហោះចេញពីផ្លូវ នៅអាកាសយានដ្ឋាន Kozhikode យន្តហោះបានបែកជាពីរកំណាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top