ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ កើនឡើង ដល់ជិត២០ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១៩៧.១៦៤នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីប្រចាំថ្ងៃចំនួន២.៩៦៥នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។

នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់១៣២.៣៩៦នាក់ បន្ទាប់ពីនាយកដ្ឋានបានរាយការណ៍ថា មានអ្នកជំងឺបន្ថែមទៀត ចំនួន៣៦៨នាក់ បានរួចពីសេចក្តីស្លាប់ដោយសារជំងឺនេះ ។

នាយកដ្ឋានបានបន្ថែមថា ចំនួនអ្នកស្លាប់ ដោយសារជំងឺក៏បានកើនឡើងដល់៣.០៣៨នាក់ បន្ទាប់ពីមានអ្នកជំងឺបន្ថែមទៀតចំនួន៣៤នាក់ ដែលបានស្លាប់ដោយសារវីរុសបង្កជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top