ព័ត៌មានអន្តរជាតិ

បារាំងបារម្ភពីសកម្មភាព បង្កអស្ថិរភាព របស់អ៊ីរ៉ង់

បរទេស៖រដ្ឋមន្ត្រីការបរទេស បារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ថា លោកមានក្តីព្រួយបារម្ភ អំពីអ្វីដែលលោកហៅថា ជាសកម្មភាពបង្កអស្ថិរភាព របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់ នេះបើតាមការិយាល័យ របស់លោក ឲ្យដឹងនៅថ្ងៃអង្គារនេះ។

លោក Jean-Yves Le Drian ក៏បាននិយាយប្រាប់លោក Mohammad Javad Zarif នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ កាលពីយប់ថ្ងៃចន្ទផងដែរថា លោកមានក្តីព្រួយបារម្ភ អំពីការបញ្ចប់បម្រាមអាវុធ អង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំងរូបនេះ ក៏បានបន្តទៀតថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានប្តេជ្ញាតាំងចិត្តស្វែងរកដំណោះស្រាយមួយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top