ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ៖ តួកគីនិងក្រិក ត្រៀមខ្លួនពិភាក្សាគ្នា ស្តីពីជម្លោះ នៅមេឌីទែរ៉ានេ

បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់អាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយក្រោយជំនួប ក្នុងប្រទេសតួកគីនិងក្រិក កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសទាំងពីរនោះ បានត្រៀមខ្លួនដើម្បីធ្វើកិច្ចពិភាក្សាគ្នារំសាយជម្លោះដ៏អាក្រក់មួយ ជុំវិញធនធានថាមពលនៅសមុទ្រមេឌីទែរ៉ានេ ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសតួកគីនិងក្រិក បាននិយាយប្រាប់ថា ពួកគេចង់ដោះស្រាយបញ្ហាតាមរយៈកិច្ចពិភាក្សាគ្នា បន្ទាប់ពីបានពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ លោក Heiko Maas ប៉ុន្តែបានព្រមានថា ពួកគេនឹងបន្តការពារសិទ្ធិខ្លួននៅក្នុងតំបន់។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសក្រិក បានខ្វះគំនិតគ្នាយ៉ាងខ្លាំង ជុំវិញធនធានឧស្ម័នធម្មជាតិនៅក្បែរកោះស៊ីប និងបានអូសទាញសហភាពអឺរ៉ុប និងប្រទេសក្បែរៗនោះ ទៅក្នុងជម្លោះនោះ ដែលកាលពីដើមខែនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នាតិចតួចមួយ រវាងអ្នកចម្បាំងតួកគីនិងក្រិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top