ព័ត៌មានអន្តរជាតិ

ភាពតានតឹង រវាងអាមេរិកនិងចិន បង្កឲ្យមានការភ័យខ្លាច ពីជម្លោះតៃវ៉ាន់

បរទេស៖ សមយុទ្ធយោធាជាច្រើន របស់អាមេរិកនិងចិន មីស៊ីលតៃវ៉ាន់ តាមដានយន្តហោះចម្បាំងចិន និងការធ្លាក់ចុះ នៃចំណងមិត្តភាពចិន-អាមេរិក បង្កឲ្យមានភាពតានតឹង ដែលកំពុងបង្កើនការភ័យខ្លាច អំពីការកើតមានជម្លោះ ដោយសារតែវិបត្តិជុំវិញរឿងតៃវ៉ាន់។

ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ ប្រទេសចិនបានប្រកាស សមយុទ្ធផ្សេងគ្នាចំនួន៤ នៅតាមតំបន់ឆ្នេរ ចាប់តាំងពីតំបន់ឈូងសមុទ្រ Bohai នៅភាគខាងជើង រហូតដល់ភាគខាងកើត សមុទ្រលឿង និងដែនសមុទ្រចិនខាងត្បូង រួមទាំងសមយុទ្ធដទៃទៀត ដែលខ្លួននិយាយថា មានគោលដៅ ចំពោះស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ចំណែកសហរដ្ឋអាមេរិកវិញ នៅក្នុងខែនេះ ក៏បានបញ្ជូននាវាចម្បាំង ឲ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមនាវាផ្ទុកយន្តហោះអាមេរិក ធ្វើសមយុទ្ធនៅដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ហើយនៅក្នុងសប្ដាហ៍នេះ ប្រទេសចិនបានតវ៉ាថា យន្តហោះចារកម្មអាមេរិក បានអង្កេតតាមដាន សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top