ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ក្រុមហ៊ុនចិន ដែលជួយក្រុងប៉េកាំង សាងសង់នៅសមុទ្រចិនខាងត្បូង ទៅក្នុងបញ្ជីខ្មៅ

NEW YORK ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានដាក់ក្នុងបញ្ជីខ្មៅ ទៅលើក្រុមហ៊ុនសំណង់ធំបំផុតមួយ របស់ចិន ដែលបានជួយសាងសង់កោះ នៅសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្ម កាន់តែទូលំទូលាយ ប្រឆាំងនឹងបុគ្គលនិងក្រុមហ៊ុន ដែលត្រូវបានចាត់ទុកថា ពាក់ព័ន្ធនឹងការជំរុញ ការទាមទាររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងដែនទឹកដែលមានជម្លោះ។

យោងតាមសារព័ត៌មាន Nikkei Asian Review ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិន China Communications Construction Co. (CCCC) ដែលបានសាងសង់ផ្លូវ និងស្ពានរាប់ពាន់គីឡូម៉ែត្រ និងកំពង់ផែជាច្រើន នៅក្នុងប្រទេសតាមបណ្តោយផ្លូវនៃគម្រោង ផ្លូវ និងខ្សែក្រវាត់ របស់រដ្ឋាភិបាលទីក្រុង ប៉េកាំង គឺជាក្រុមហ៊ុនមួយ ស្ថិតក្នុងចំណោមសហគ្រាសរដ្ឋចំនួន ២៤ របស់ចិន ដែលត្រូវបានបន្ថែម ក្នុងបញ្ជីអង្គភាពរបស់ក្រសួងពាណិជ្ជកម្ម គឺត្រូវបានរារាំង ពីការទទួលបានការនាំចេញ របស់សហរដ្ឋអាមេរិក ដោយគ្មានអាជ្ញាប័ណ្ណ។

ជាផ្នែកមួយនៃវិធានការកាលពីថ្ងៃពុធ បុគ្គលដែលត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រសួងការបរទេសអាមេរិក ហើយប្រហែលជាភ្លាមៗ គឺសមាជិកគ្រួសាររបស់ពួកគេ នឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលក្នុងសហរដ្ឋអាមេរិក បានទៀតទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានដាក់ស្លាកថា ក្រុមហ៊ុន CCCC ជាផ្នែកមួយនៃអាវុធ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីដាក់ចេញនូវរបៀបវារៈវាតទីនិយម។ នេះក៏ត្រូវបានរិះគន់ផងដែរ សម្រាប់ការបូមខ្សាច់បំផ្លាញសមុទ្រ នៅសមុទ្រចិនខាងត្បូង ក៏ដូចជាអំពើពុករលួយហិរញ្ញប្បទាន អន្ទាក់បំណុល និងការបំផ្លាញបរិស្ថាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top