ព័ត៌មានអន្តរជាតិ

លោក អាបេ ជួបជាមួយមេបញ្ជាការ អវកាសអាមេរិក ក្រោយចូលមន្ទីរពេទ្យ

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានជួបគ្នាជាមួយមេបញ្ជាការ អវកាសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមាន សេចក្តីរាយការណ៍ថា លោកមានជម្ងឺ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មាន NHK បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោក អាបេ ដែលបានធ្វើទំនាក់ទំនងគ្នាចុង ក្រោយជាមួយមន្ត្រីបរទេស នៅក្នុងចុងខែកុម្ភៈនោះ បានជួបជាមួយលោកឧត្តមសេនីយ៍ John W. “Jay” Raymond ជាមេបញ្ជាការទីមួយ នៃប្រតិបត្តិការអវកាសរបស់កងកម្លាំង ទ័ពលំហសហរដ្ឋអាមេរិក នៅគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីជប៉ុន។

យោងតាមសេចក្តីរាយការណ៍ នៅក្នុងអំឡុងជំនួបនោះ លោក អាបេ បានមានប្រសាសន៍ ប្រាប់ដូច្នេះថា “សូមឲ្យយើងពង្រឹងសាមគ្គីភាពនិងសហប្រតិបត្តិការ ដែលរួមបញ្ចូលទាំងក្នុងវិស័យអវកាស ក្នុងគោលបំណងពង្រឹងការទប់ស្កាត់និងសមត្ថភាព ឆ្លើយតបរបស់សម្ពន្ធភាពអាមេរិក-ជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top