ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា Laura វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៤នាក់

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្ស ចំនួន៤នាក់បានស្លាប់ ដោយសារព្យុះសង្ឃរា Laura កម្រិត៤ ដែលបានបង្កឲ្យមានគ្រោះបាក់ដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្វើឲ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅរដ្ឋ Louisiana និងរដ្ឋតិចសាស់ ស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ។

លោក John Bel Edwards អភិបាលរដ្ឋ Louisiana បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់៤នាក់នោះ គឺមានក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលបានស្លាប់នៅពេល ដែលរលំដើមឈើសង្កត់ពីលើ នៅផ្ទះក្រុមគ្រួសាររបស់នាង ។

អភិបាលរដ្ឋបានព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងថែមទៀត ខណៈដែលមានពលរដ្ឋរាប់ពាន់នៅរដ្ឋ ហើយក្រុមមន្ត្រីសហព័ន្ធបានប្រញាប់ប្រញាល់ស្វែង និងជួយសង្គ្រោះ ហើយបើតាមការស្ទង់ទិន្នន័យឃើញថា មានការខូចខាតច្រើន ដែលមានប្រព័ន្ធទឹក និងភ្លើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top