ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ៖ ព្យុះទីហ្វុង Bavi បង្កការខូចខាតតិចតួច

បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ព្យុះទីហ្វុង Bavi បានបង្កឲ្យមានការខូចខាត ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ចំពោះប្រទេស ក្រោយបង្កឲ្យមាន ហេតុការណ៍បាក់ដី កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។

លោក គីម ជុងអ៊ុន ដែលធ្វើទស្សនកិច្ចខេត្ត South Hwanghae ស្ថិតនៅភាគនិរតី នៃទីក្រុងព្យុងយ៉ាង បានចេញសេចក្តីប្រកាស បន្ទាន់មួយ ឲ្យទប់ស្កាត់មិនឲ្យមានការ ខូចខាតផលដំណាំ និងជនរងគ្រោះ ដែលបណ្ដាលមកពីព្យុះទីហ្វុង បង្កការបាក់ដីនៅជិតទីក្រុងព្យុងយ៉ាង ដោយភ្លៀងធ្លាក់ខ្លាំង និងមានការរលំដើមឈើ។

ដោយនិយាយសំដៅដល់សេចក្តីថ្លែង ការណ៍មួយរបស់មេដឹកនាំ កូរ៉េខាងជើងរូបនេះ កាសែត KCNA បានរាយការណ៍ថា “លោកបាននិយាយថា ទំហំនៃការខូចខាត បណ្ដាលពីព្យុះទីហ្វុងលេខ៨ គឺតូចជាងការរំពឹងទុក” និងបន្ថែមទៀតថា លោកបានមានក្តីព្រួយបារម្ភជាខ្លាំង ហើយលោកមានអារម្មណ៍ថា វាជាសំណាងដែលមានការ ខូចខាតតិចតួចបែបនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×