ព័ត៌មានអន្តរជាតិ

ចិន ចាប់ខ្លួនជនភៀសខ្លួន មកពីហុងកុង ចំនួន១២នាក់ ដែលធ្វើដំណើរ តាមទូកល្បឿនលឿន

ហុងកុង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប៉ូលិសក្នុងក្រុង បាននិយាយនៅ ថ្ងៃសុក្រនេះថា ពលរដ្ឋជាច្រើននាក់ ដែលជាជនភៀសខ្លួនមកពីហុងកុង នៅលើទូកល្បឿនលឿនមួយគ្រឿង ក្នុងនោះរាប់ទាំងសកម្មជនម្នាក់ ផងដែរ បានចាប់ខ្លួន ស្ថិតក្រោមច្បាប់ថ្មី ស្តីពីសន្តិសុខជាតិ ដែលបានចាប់ខ្លួន ដោយប្រទេសចិន ។

ទូកនោះត្រូវបានឃាត់ ដោយឆ្មាំសមុទ្រ ប៉ូលិសបាននិយាយដូច្នេះ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពួកគេទាំងនោះបានមកពីកោះតៃវ៉ាន់ ដែលជាកោះមួយ ដែលបានផ្តល់នូវកន្លែងលាក់ខ្លួន ដល់ពលរដ្ឋដែលបានចាក ចេញមកកាន់ចិនដីគោក ។

ក្រុងប៉េកាំង បានស្នើឲ្យមានច្បាប់សន្តិសុខជាតិ សម្រាប់ប្រទេសរបស់ខ្លួន នៅក្នុងខែមិថុនា បន្ទាប់ពីមានការតវ៉ាជាច្រើន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top