ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ ថែមទៀត ហើយចំនួន៩៤នាក់

សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន៩៤នាក់ គិតត្រឹមថ្ងៃត្រង់ នៅថ្ងៃសុក្រនេះ ជាមួយគ្នានេះដែរ មានករណីជាងពាក់កណ្តាល ដែលជាកម្មករបរទេស ជាច្រើនរស់ នៅកន្លែងធ្វើការងារ ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងព័ត៌មានចុងក្រោយ ប្រចាំថ្ងៃរបស់ខ្លួនថា មានករណី៤នាក់ ក្នុងសហគមន៍ អ្នកទាំងអស់ជាពលរដ្ឋសិង្ហបុរី ឬអ្នកស្រុកដែលរស់ នៅយូរហើយ ត្រូវបានគេរាយការណ៍ឲ្យដឹង រួមទាំងអ្នកករណីមកពីខាងក្រៅ ចំនួន១០នាក់ ក្នុងចំណោមអ្នកទាំងនោះ បានត្រូវផ្លាស់ប្តូរឲ្យស្នាក់នៅផ្ទះតាមដាន ការកត់សម្គាល់ជំងឺ ឬដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅពេលការមកដល់ របស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ។

នៅសេសសល់ចំនួន ៨០ករណីទៀត ជាកម្មករបរទេសដែលរស់ នៅកន្លែងធ្វើការងារ ក្នុងនោះរាប់ទាំង៥៨នាក់មកពីក្រុមហ៊ុន Sungei Tengah Lodg ដែលមានកម្មករស្នាក់នៅ ទីនោះប្រមាណ១៦.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top