ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និង អគ្គលេខាធិការណាតូ ពិភាក្សាគ្នាអំពីបញ្ហាសមុទ្រ មេឌីទែរ៉ានេភាគខាងកើត

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ស្តីពីការវិវត្តនានា នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត និងបាននិយាយប្រាប់ថា ប្រទេសតួកគីនឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍គ្រប់ទីកន្លែងរបស់ខ្លួន។ 

នៅមុននេះ មន្ត្រីការទូតសហភាពអឹរ៉ុប បាននិយាយប្រាប់ថា សហភាពអឺរ៉ុបកំពុងតែត្រៀមដាក់ទណ្ឌកម្មប្រទេសតួកគី ដែលអាចនឹងត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំលើកក្រោយ នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីជាការឆ្លើយតបចំពោះជម្លោះតួកគីជាមួយក្រិក នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត។ 

គួរបញ្ជាក់ថា លោក Josep Borrell ជាមន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បានមានប្រសាសន៍ប្រាប់ថា ថា វិធានការ ដែលជាមធ្យោបាយរារាំងសមត្ថភាពតួកគីក្នុងការរុករកឧស្ម័នធម្មជាតិ នៅក្នុងដែនទឹកមានជម្លោះនោះ អាចធ្វើឲ្យប៉ះពាល់ដល់បុគ្គល នាវា ឬក៏ការប្រើប្រាស់កំពង់ផែនៅអឺរ៉ុប។ សហភាពអឺរ៉ុបនឹងផ្តោតលើអ្វីៗគ្រប់យ៉ាង ពាក់ព័ន្ធទៅនឹងសកម្មភាពនានា ដែលគិតថាមិនស្របច្បាប់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top