បរទេស៖ មន្ត្រីករទូតលោកខាងលិចប្រចាំនៅប្រទេសហ្ស៊ីមបាវេ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ជុំវិញវិបត្តិនយោបាយនិងសេដ្ឋកិច្ចកំពុងតែដុនដាប និងបាននិយាយថា រដ្ឋាភិបាលគួរតែឈប់ប្រើប្រាស់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា ដើម្បីបិទបាំងសេរីភាពទៀតទៅ។
ឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ កាណាដា ហូឡង់ ន័រវេស និងប៉ូឡូញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្យាពីមុនរបស់លោកប្រធានាធិបតី ថានឹងបង្រួបបង្រួមប្រទេស ធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅពេលលោកឡើងកាន់អំណាចនោះ បានផ្តល់នូវក្តីសង្ឃឹម ប៉ុន្តែពេលដំណើរការចុះបញ្ជីមធ្យោបាយ វាហាក់គ្មានប្រយោជន៍។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីការទូតទាំងនោះបាននិយាយប្រាប់ថា “ប្រធានបេសកកម្ម (ការទូត) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិនយោបាយ សេដ្ឋកិច្ច សង្គម និងសុខភាព នាពេលបច្ចុប្បន្ន ដែលប្រទេសហ្ស៊ីមបាវេ កំពុងតែប្រឈមមុខ”៕
ប្រែសម្រួល៖ប៉ាង កុង
