ព័ត៌មានអន្តរជាតិ

ទីក្រុងវូហាន៖ សាលាទាំងអស់នឹងបើកទ្វារវិញ នៅថ្ងៃអង្គារ

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយប្រាប់ថា ទីក្រុងវូហាន ដែលធ្លាប់ជាទីក្រុងចិនរងការវាយប្រហារធ្ងន់ធ្ងរបំផុត ដោយមេរោគកូរ៉ូណា ហើយបច្ចុប្បន្នមានករណីឆ្លងធ្លាក់ដល់កម្រិតសូន្យនោះ នឹងបើកទ្វារឡើងវិញ នូវសាលានិងមត្តេយ្យសិក្សាទាំងអស់របស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ 

អាជ្ញាធរក្នុងតំបន់ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា គ្រឹះស្ថានអប់រំចំនួន២.៨៤២នៅទូទាំងទីក្រុង គ្រោងនឹងបើកធ្វើទ្វារទទួលសិស្សជិត១,៤លាននាក់ នៅពេលដែលឆមាសក្នុងរដូវស្លឹកឈើជ្រុះចាប់ប្រព្រឹត្តទៅ ហើយសាកលវិទ្យាល័យ Wuhan University នឹងបើកទ្វារឡើងវិញនៅថ្ងៃចន្ទ។ 

ប៉ុន្តែសាលាទាំងអស់ ត្រូវបានបញ្ជាឲ្យរក្សាឧបករណ៍គ្រប់គ្រងជម្ងឺ និងបើកវគ្គហាត់សមនិងបណ្ដុះបណ្ដាល ដើម្បីជួបត្រៀមសម្រាប់ការផ្ទុះឆ្លងជម្ងឺជាថ្មី ហើយពួកគេត្រូវតែរារាំងមិនឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំដែលមិនចាំបាច់ ព្រមទាំងផ្តល់របាយការណ៍ប្រចាំថ្ងៃ ឲ្យដល់អាជ្ញាធរសុខាភិបាល៕ 

ប្រែសម្រួល៖ ប៉ាងកុង

To Top