ព័ត៌មានអន្តរជាតិ

ការប្រមូលផ្តុំប្រឆាំង រដ្ឋាភិបាល ពីសំណាក់សិស្ស បន្តធ្វើឡើងនៅ សាកលវិទ្យាល័យ Prince of Songkla

បរទេស៖ និស្សិតថៃប្រមាណ ១៥០ នាក់ នៃសាកលវិទ្យាល័យ Prince of Songkla និងអ្នកគាំទ្របានធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលនៅឯបរិវេណកីឡា នៃសាកលវិទ្យាល័យ ក្នុងទីក្រុង Hat Yai ខេត្ត សុងក្លា កាលពីព្រឹកថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នាក្រោមប្រធានបទ “អ្នកនៅភាគខាងត្បូងមិនស្ថិត នៅក្រោមបាតជើង នៃរបបផ្តាច់ការនោះទេ” បានចាប់ផ្តើម នៅម៉ោងប្រហែល ៦ ល្ងាច។ ប៉ូលីសប្រហែល ៥០ នាក់ស្ថិតក្នុងឯកសណ្ឋាន និងសម្លៀកបំពាក់ធម្មតា ត្រូវបានឃ្លាំមើល ក្រោមភ្លៀងរលឹមតិចៗ។

ក្រុមបាតុករបានច្រៀងចំរៀងជាតិ និងគោរពទង់ជាតិ មុនពេលបង្ហាញ ការគោរព “ ម្រាមដៃទាំង ៣” ដោយប្រើដៃឆ្វេង របស់ពួកគេដែលខុសពីការសំពះ ដែលធ្វើឡើងដោយ ចលនាកាយរិទ្ធ ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×