ព័ត៌មានអន្តរជាតិ

ងាប់ដំរី ១១ ក្បាល នៅក្នុងដែនព្រៃ អភិរក្សរបស់ប្រទេស ហ្សីមបាវេ

បរទេស ៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរឧទ្យានជាតិ និងសត្វព្រៃ នៃហ្សីមបាវេ ZIMPARKS បាននិយាយ ថាសត្វដំរីចំនួន ១១ ក្បាលត្រូវបានគេប្រទះឃើញងាប់ នៅក្នុងព្រៃ Pandamasue នៅភាគខាងលិចនៃប្រទេស ។

អ្នកនាំពាក្យ របស់ក្រុមហ៊ុន ZIMPARKS លោក Tinashe Farawo បាននិយាយថាអាជ្ញាធរ កំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុ នៃការស្លាប់របស់សត្វដំរីទាំងនោះ ដែលស្ថិតនៅចន្លោះទឹកជ្រោះ Hwange និងទឹកជ្រោះ Victoria ។

លោក Farawo បានបន្តទៀតថា ក្រុមគ្រូពេទ្យកំពុងមានវត្តមាន នៅក្នុងកន្លែងកើតហេតុ ហើយមកដល់ពេលនេះ យើងកំពុងរងចាំទទួលយកលទ្ធផលវិភាគផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×