ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី Narendra Modi ជំរុញឱ្យប្រជាជនឥណ្ឌា គាំទ្រ ផលិតផលក្នុងស្រុក ក្នុងពេលមានជម្លោះជាមួយចិន

បរទេស៖ ឥណ្ឌានាំចូលប្រហែល ៩០ ភាគរយ នៃតំរូវការរបស់ក្មេងលេងផលិត អំពីជ័រប្លាស្ទិចពីប្រទេសចិន ។ គំនិតផ្តួចផ្តើម ដើម្បីទប់ស្កាត់ការ នាំចូលរបស់ចិន កើតឡើងនៅពេល ដែលរដ្ឋាភិបាលទីក្រុងញូវដែលី និង រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងចោទប្រកាន់គ្នា ទៅវិញទៅមក ពីការរំខានដល់សន្តិភាព និងភាពស្ងប់ស្ងាត់ នៅតាមព្រំដែនដោយមធ្យោបាយផ្សេងៗ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានថ្លែងក្នុងសុន្ទរកថា តាមវិទ្យុប្រចាំខែរបស់លោកថា “ ការចុះបញ្ជីអទិភាពសំរាប់ជនរួមជាតិ របស់ឥណ្ឌានៅមុនរដូវ កាលវិស្សមកាល (ខែកញ្ញាដល់ខែធ្នូ) ក្នុងកំឡុងពេលដែលប្រទេសឥណ្ឌា នាំចូលនូវប្រដាប់ប្រដាក្មេងលេង ធ្វើអំពីជ័រប្លាស្ទិចមានតម្លៃប្រហែល ១ ពាន់លានដុល្លារ ដោយលោកបានស្នើសុំឱ្យប្រជាជន “ រួមគ្នាទៅលើប្រដាប់ប្រដាក្មេងលេង” ដើម្បីផ្សព្វផ្សាយផលិតផល ដែលផលិតនៅក្នុងស្រុក។

លោក Modi ក៏បានស្នើសុំឱ្យក្រុមហ៊ុន ចាប់ផ្តើមបង្កើតហ្គេម សម្រាប់កុមារ ដើម្បីធ្វើឱ្យឥណ្ឌាពឹងផ្អែក លើខ្លួនឯងនៅគ្រប់វិស័យ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi បានគូសបញ្ជាក់ពីនិន្នាការនៃហ្គេមកុំព្យូទ័រធំ ៗ នៅក្នុងប្រទេសហើយបានស្នើឱ្យសហគ្រិនបង្កើតហ្គេមនៅឥណ្ឌា និងបង្កើតហ្គេមដោយផ្អែក លើប្រទេសឥណ្ឌាផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top